សំខាន់៖ ប្រសិនបើអ្នករស់នៅឥណ្ឌា លក្ខខណ្ឌប្រើប្រាស់ Google Pay ដែលពាក់ព័ន្ធនឹងអ្នកមាននៅទីនេះ។ ប្រសិនបើអ្នករស់នៅសហរដ្ឋអាមេរិក លក្ខខណ្ឌប្រើប្រាស់ Google Pay ដែលពាក់ព័ន្ធនឹងអ្នកមាននៅទីនេះ។
លក្ខខណ្ឌប្រើប្រាស់ Google Pay/Google Payments
បានកែប្រែលើកចុងក្រោយ៖ ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2024
1. សេចក្ដីផ្ដើម
Google Pay អនុលោមតាមលក្ខខណ្ឌប្រើប្រាស់ Google ('លក្ខខណ្ឌប្រើប្រាស់ Google') និងជា 'សេវាកម្ម' ដូចដែលបានកំណត់នៅក្នុងលក្ខខណ្ឌប្រើប្រាស់ Google។ លក្ខខណ្ឌប្រើប្រាស់ Google Pay ខាងក្រោមគឺជាលក្ខខណ្ឌបន្ថែម ដែលអនុវត្តចំពោះការប្រើប្រាស់ Google Pay។ ការប្រើប្រាស់ Google Pay របស់អ្នកអនុលោមតាមលក្ខខណ្ឌប្រើប្រាស់ Google Pay ទាំងនេះ និងលក្ខខណ្ឌប្រើប្រាស់ Google (សម្រាប់គោលបំណងនៃលក្ខខណ្ឌប្រើប្រាស់ Google Pay ទាំងនេះ ហៅរួមគ្នាថា 'លក្ខខណ្ឌ')។ ដំណឹងអំពីឯកជនភាព Google Payments ពណ៌នាអំពីរបៀបដែល Google ចាត់ចែងព័ត៌មាននៃការទូទាត់ប្រាក់របស់អ្នក។
ប្រសិនបើមានភាពមិនត្រូវគ្នាណាមួយរវាងលក្ខខណ្ឌប្រើប្រាស់ Google Pay និង លក្ខខណ្ឌប្រើប្រាស់ Google នោះលក្ខខណ្ឌប្រើប្រាស់ Google Pay នឹងត្រូវយកជាគោល។ ប្រសិនបើមានភាពមិនត្រូវគ្នាណាមួយរវាងកំណែជាភាសាអង់គ្លេសនៃលក្ខខណ្ឌនេះ និងកំណែដែលបានបកប្រែទៅជាភាសាផ្សេង នោះភាសាអង់គ្លេសនឹងត្រូវយកជាគោល។
មុខងារ Google Pay មួយចំនួនមានម៉ាក 'Android Pay' កាលពីមុន។ ទោះបីជាអ្នកនៅតែអាចមើលឃើញការលើកឡើងចាស់អំពី Android Pay នៅក្នុងហាង នៅក្នុងកម្មវិធី ឬនៅលើគេហទំព័រក៏ដោយ ក៏មុខងារទាំងនោះអនុលោមតាមលក្ខខណ្ឌទាំងនេះដែរ។
ការប្រើប្រាស់ Google Pay របស់អ្នកតម្រូវឱ្យអ្នកយល់ព្រមតាមលក្ខខណ្ឌខាងក្រោម។ សូមអានលក្ខខណ្ឌទាំងនេះដោយប្រុងប្រយ័ត្ន។ ផលិតផល និងមុខងារមួយចំនួនប្រហែលជាមិនអាចប្រើបាននៅក្នុងប្រទេសទាំងអស់ទេ។ សូមមើលមជ្ឈមណ្ឌលជំនួយ Google Pay ដើម្បីទទួលបានព័ត៌មានបន្ថែម។
2. លក្ខខណ្ឌតម្រូវមូលដ្ឋាន
តាមរយៈការយល់ព្រមតាមលក្ខខណ្ឌទាំងនេះ អ្នកធ្វើជាតំណាងថាអ្នក៖
- យ៉ាងហោចណាស់មានអាយុដូចអាយុដែលបានបញ្ជាក់នៅទីនេះ និង
- អាចចុះកិច្ចព្រមព្រៀងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ជាមួយ Google។
អ្នកក៏នឹងត្រូវការគណនី Google, ឧបករណ៍ដែលបំពេញតាមលក្ខខណ្ឌតម្រូវនៃភាពត្រូវគ្នានិងប្រព័ន្ធរបស់សេវាកម្ម ដែលអាចផ្លាស់ប្ដូរម្ដងម្កាល, ការចូលប្រើអ៊ីនធឺណិតដែលដំណើរការ និងកម្មវិធីដែលត្រូវគ្នាផងដែរ។ លទ្ធភាពរបស់អ្នកក្នុងការប្រើប្រាស់ Google Pay និងប្រតិបត្តិការរបស់ Google Pay អាចទទួលរងការប៉ះពាល់ដោយកត្តាទាំងនេះ។ លក្ខខណ្ឌតម្រូវរបស់ប្រព័ន្ធទាំងនេះគឺជាទំនួលខុសត្រូវរបស់អ្នក។
3. ការពណ៌នាទូទៅអំពី Google Pay
Google Pay អាចឱ្យអ្នករក្សាទុកអ្វីៗខាងក្រោមទៅក្នុងគណនី Google របស់អ្នក, គ្រប់គ្រងអ្វីៗទាំងនោះនៅកន្លែងតែមួយ និងធ្វើប្រតិបត្តិការជាមួយ Google និងភាគីទីបីដោយប្រើអ្វីៗទាំងនោះ៖
- កាតឥណទាន កាតឥណពន្ធ និងប្រភេទនៃវិធីបង់ប្រាក់ផ្សេងទៀតដែលអ្នកអាចប្រើ ដើម្បីបង់ប្រាក់នៅក្នុងហាង នៅក្នុងកម្មវិធី នៅលើបណ្ដាញ និងតាមវិធីផ្សេងទៀត
4. វិធីបង់ប្រាក់
(a) ប្រភេទនៃវិធីបង់ប្រាក់
តាមរយៈ Google Pay អ្នកអាចរក្សាទុក និងគ្រប់គ្រងប្រភេទនៃវិធីបង់ប្រាក់ផ្សេងៗនៅក្នុងគណនី Google របស់អ្នក (ជារួមហៅថា 'វិធីបង់ប្រាក់') រួមទាំង៖
- កាតទូទាត់ប្រាក់ដូចជា កាតឥណទាន កាតឥណពន្ធ និងកាតទូទាត់ជាមុន ('កាតទូទាត់ប្រាក់')
- លេខកាតនិម្មិត ឬលេខគណនីនិម្មិតដែលចេញដោយធនាគារដែលតំណាងឱ្យកាតទូទាត់ប្រាក់ ('លេខកាតនិម្មិត' ឬ 'លេខគណនីនិម្មិត') របស់អ្នក
- គណនីធនាគារ
- គណនីទូទាត់វិក្កយបត្ររបស់ប្រតិបត្តិករ
- គណនី ឬកាបូបឌីជីថលរបស់ក្រុមហ៊ុនដែលអ្នកមានក្រៅពី Google ('គណនីភាគីទីបីដែលបានភ្ជាប់')
លទ្ធភាពផ្ដល់ជូនវិធីបង់ប្រាក់ជាក់លាក់ណាមួយ ឬភាពត្រូវគ្នារបស់វិធីបង់ប្រាក់នោះជាមួយ Google Pay អាចអាស្រ័យលើប្រទេសដែលអ្នករស់នៅ និងកត្តាផ្សេងទៀត។ ប្រភេទវិធីបង់ប្រាក់ដែលត្រូវគ្នា ក៏ដូចជាការប្រើប្រាស់វិធីបង់ប្រាក់ និងមុខងារ Google Pay ដែលបានពណ៌នាខាងក្រោម ប្រហែលជាមិនអាចប្រើនៅគ្រប់ទីកន្លែងបាននោះទេ ហើយអាចផ្លាស់ប្ដូរគ្រប់ពេល។
(b) ការរក្សាទុកវិធីបង់ប្រាក់
អ្នកប្រហែលជាអាចរក្សាទុកវិធីបង់ប្រាក់ណាមួយទៅក្នុងគណនី Google របស់អ្នកតាមរយៈផ្ទៃប៉ះជាច្រើន រួមទាំងគេហទំព័រឬកម្មវិធី Google Pay, កម្មវិធីរុករកតាមអ៊ីនធឺណិត Google Chrome, គេហទំព័រឬកម្មវិធីរបស់ស្ថាប័នចេញវិធីបង់ប្រាក់ ឬតាមរយៈសេវាកម្មឬផលិតផល Google ដូចជា Google Play Store ជាដើម។ ដើម្បីរក្សាទុកវិធីបង់ប្រាក់ណាមួយ អ្នកត្រូវតែបំពេញព័ត៌មានដែលចាំបាច់ទាំងអស់នៅលើទម្រង់បែបបទចុះឈ្មោះណាមួយដែលបានបង្ហាញដល់អ្នក។ ព័ត៌មានដែលអ្នកផ្ដល់ត្រូវតែជាព័ត៌មានបច្ចុប្បន្ន ពេញលេញ និងត្រឹមត្រូវ ហើយអ្នកត្រូវតែរក្សាវាទុកដូចនោះ។ យើងអាចនឹងតម្រូវឱ្យអ្នកផ្ដល់ព័ត៌មានបន្ថែមជាលក្ខខណ្ឌនៃការបន្តការប្រើប្រាស់ Google Pay ឬជួយយើងកំណត់ថាតើត្រូវអនុញ្ញាតឱ្យអ្នកបន្តប្រើ Google Pay ឬអត់។
នៅពេលអ្នករក្សាទុកវិធីបង់ប្រាក់ណាមួយ Google អាចនឹងរក្សាទុកព័ត៌មានដែលពាក់ព័ន្ធនឹងវិធីបង់ប្រាក់នោះដូចជា ឈ្មោះ និងអាសយដ្ឋានទូទាត់វិក្កយបត្ររបស់អ្នកជាដើម។ Google Pay ក៏អនុញ្ញាតឱ្យអ្នករក្សាទុកព័ត៌មានផ្សេងទៀតទៅក្នុងគណនី Google របស់អ្នក ដែលអាចជួយពន្លឿនប្រតិបត្តិការដូចជា អាសយដ្ឋានដឹកជញ្ជូនជាដើម។
អ្នកអនុញ្ញាតឱ្យយើងបញ្ជាក់ថា វិធីបង់ប្រាក់របស់អ្នកមានស្ថានភាពល្អជាមួយក្រុមហ៊ុនផ្ដល់សេវារបស់ខ្លួន រួមមានជាអាទិ៍តាមរយៈការដាក់បញ្ជូនសំណើសុំការអនុញ្ញាតការបង់ប្រាក់ និង/ឬការដាក់ប្រាក់ និង/ឬការដកប្រាក់ដែលមានតម្លៃទាបទៅកាន់វិធីបង់ប្រាក់នោះ ដោយអនុលោមតាមវិធានបណ្ដាញ ឬលក្ខខណ្ឌតម្រូវផ្សេងទៀតដែលពាក់ព័ន្ធនឹងវិធីបង់ប្រាក់នោះ។
អ្នកយល់ព្រមថា Google Pay គឺសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក និងជាមួយវិធីបង់ប្រាក់របស់អ្នកផ្ទាល់។ ប្រសិនបើអ្នកប្រើ Google Pay ដោយប្រើកាតសាជីវកម្មដែលមានសិទ្ធិ អ្នកយល់ព្រមថាអ្នកកំពុងធ្វើដូច្នេះដោយមានការអនុញ្ញាតពីនិយោជករបស់អ្នក និងមានលទ្ធភាពក្នុងការចងភ្ជាប់កាតព្វកិច្ចនិយោជករបស់អ្នកទៅនឹងលក្ខខណ្ឌទាំងនេះ។
(c) តួនាទីរបស់ Google
លើកលែងតែ Google ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនគឺជាស្ថាប័នចេញ, Google ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនមិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងម្ចាស់កាត គោលការណ៍ឯកជនភាព ឬលក្ខខណ្ឌប្រើប្រាស់ផ្សេងទៀតនៃវិធីបង់ប្រាក់របស់អ្នកទេ។ គ្មានអ្វីនៅក្នុងលក្ខខណ្ឌទាំងនេះកែប្រែលក្ខខណ្ឌរបស់ស្ថាប័នចេញនោះទេ។ ក្នុងករណីមិនមានភាពស្របគ្នារវាងលក្ខខណ្ឌទាំងនេះ និងលក្ខខណ្ឌឬគោលការណ៍ឯកជនភាពរបស់ស្ថាប័នចេញរបស់អ្នក លក្ខខណ្ឌទាំងនេះនឹងគ្រប់គ្រងទំនាក់ទំនងរវាងអ្នក និង Google ពាក់ព័ន្ធនឹង Google Pay ហើយលក្ខខណ្ឌរបស់ស្ថាប័នចេញរបស់អ្នកនឹងគ្រប់គ្រងទំនាក់ទំនងរវាងអ្នក និងស្ថាប័នចេញ។ Google មិនធ្វើការតំណាងណាមួយ ឬផ្ទៀងផ្ទាត់ថាឧបករណ៍ទូទាត់ណាមួយរបស់អ្នកមានស្ថានភាពល្អ ឬថាស្ថាប័នចេញឧបករណ៍ទូទាត់របស់អ្នកនឹងអនុញ្ញាត ឬយល់ព្រមលើប្រតិបត្តិការណាមួយជាមួយឈ្មួញនៅពេលអ្នកប្រើ Google Pay សម្រាប់ប្រតិបត្តិការនោះទេ។
លើកលែងតែ Google ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនគឺជាស្ថាប័នចេញ, Google ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការចេញឥណទាន ឬកំណត់សិទ្ធិទទួលបានឥណទាន ហើយពួកគេក៏មិនគ្រប់គ្រងលើ៖ លទ្ធភាពផ្ដល់ជូន ឬភាពត្រឹមត្រូវនៃវិធីបង់ប្រាក់ ឬទឹកប្រាក់ ការផ្ដល់ (ឬការបន្ថែម) វិធីបង់ប្រាក់ទៅ Google Pay ឬការបន្ថែមទឹកប្រាក់ទៅសមតុល្យវិធីបង់ប្រាក់នោះទេ។ សម្រាប់កង្វល់ទាំងឡាយពាក់ព័ន្ធនឹងការបញ្ជាក់ខាងលើ សូមទាក់ទងស្ថាប័នចេញវិធីបង់ប្រាក់របស់អ្នក។
(d) ការរក្សាទុកលេខកាតនិម្មិត ឬគណនីភាគីទីបីដែលបានភ្ជាប់
លក្ខខណ្ឌបន្ថែមខាងក្រោមត្រូវបានអនុវត្ត នៅពេលប្រើ Google Pay ដើម្បីរក្សាទុកលេខកាតនិម្មិត ឬគណនីភាគីទីបីដែលបានភ្ជាប់។
បន្ទាប់ពីអ្នកបានចាប់ផ្ដើមបញ្ចូលឧបករណ៍ទូទាត់ទៅក្នុង Google Pay និងបានផ្ដល់ព័ត៌មានដែលបានស្នើសុំដោយ Google និង/ឬស្ថាប័នចេញវិធីបង់ប្រាក់របស់អ្នក Google Pay នឹងពិនិត្យមើលថាតើវិធីបង់ប្រាក់នោះមានសិទ្ធិប្រើជាមួយ Google Pay បានឬអត់។ វិធីបង់ប្រាក់ទាំងអស់របស់ស្ថាប័នចេញដែលចូលរួមអាចនឹងមិនមានសិទ្ធិទេ។ ប្រសិនបើស្ថាប័នចេញវិធីបង់ប្រាក់របស់អ្នកអាចប្រើ Google Pay ហើយវិធីបង់ប្រាក់របស់អ្នកមានសិទ្ធិ នៅពេលបញ្ចូលវា អ្នកអាចនឹងឃើញអេក្រង់មួយដែលស្នើឱ្យអ្នកទទួលយកលក្ខខណ្ឌរបស់ស្ថាប័នចេញនោះ។ បន្ទាប់ពីអ្នកបានធ្វើដូច្នេះ និងបានបញ្ចូលវិធីបង់ប្រាក់ដោយជោគជ័យ Google Pay នឹងរក្សាទុកលេខកាតនិម្មិតដែលតំណាងឱ្យលេខកាតពិតប្រាកដនៃកាតទូទាត់ប្រាក់របស់អ្នក ឬភ្ជាប់គណនីភាគីទីបីដែលបានភ្ជាប់ជាមួយគណនី Google របស់អ្នក សម្រាប់ការប្រើប្រាស់ដូចដែលបានពណ៌នានៅក្នុងផ្នែកទី 5 ខាងក្រោម។
លេខកាតនិម្មិតដែលអ្នកចុះឈ្មោះដោយប្រើ Google Pay គឺខុសពីកាតទូទាត់ប្រាក់ដែលបានភ្ជាប់ ដែលអ្នករក្សាទុកទៅក្នុងគណនី Google របស់អ្នក។ ខុសពីលេខកាតនិម្មិត ជាទូទៅ កាតទូទាត់ប្រាក់នឹងមិនបង្ហាញដល់អ្នកដោយមានសិល្បៈកាតដែលស្រដៀងនឹងកាតរូបវន្តដែលបានភ្ជាប់ទេ និងមិនអាចប្រើសម្រាប់ប្រតិបត្តិការក្នុងហាងដែលមានទំនាក់ទំនងនៅជិត ('NFC') បានឡើយ។ ទោះជាយ៉ាងណា នៅពេលអ្នកចុះឈ្មោះលេខកាតនិម្មិត Google Pay ក៏ប្រហែលជារក្សាទុកកាតទូទាត់ប្រាក់ដែលបានភ្ជាប់នៅក្នុងគណនី Google របស់អ្នកផងដែរ។
អ្នកទទួលស្គាល់ថា Google Pay អាចនឹងទទួលបានព័ត៌មានអំពីប្រតិបត្តិការពីស្ថាប័នចេញវិធីបង់ប្រាក់របស់អ្នក ដើម្បីបង្ហាញព័ត៌មានលម្អិតអំពីប្រតិបត្តិការដែលមានទម្រង់ច្រើនបែប និងប្រវត្តិប្រតិបត្តិការថ្មីៗរបស់អ្នកនៅក្នុង Google Pay។
វិធីបង់ប្រាក់មួយអាចត្រូវបានដកចេញពី Google Pay នៅលើឧបករណ៍ជាក់លាក់ណាមួយ និងមិនអាចប្រើជាមួយសេវាកម្មបាន ប្រសិនបើ៖ (i) អ្នកលុបវិធីបង់ប្រាក់នោះចេញពី Google Pay (ii) អ្នកលុបវិធីបង់ប្រាក់នោះចេញពីគណនី Google របស់អ្នក (iii) អ្នកលុបឧបករណ៍ចល័តរបស់អ្នកដោយប្រើកម្មវិធីគ្រប់គ្រងឧបករណ៍ Android (iv) អ្នកលុបគណនី Google របស់អ្នក (v) ឧបករណ៍ចល័តរបស់អ្នកមិនអាចភ្ជាប់ទៅសេវាកម្ម ឬផលិតផល Google ណាមួយរយៈពេល 90 ថ្ងៃជាប់ៗគ្នា (vi) អ្នកមិនប្រើ Google Pay នៅលើឧបករណ៍រយៈពេល 12 ខែជាប់ៗគ្នា និង/ឬ (vii) បណ្ដាញបង់ប្រាក់ ឬស្ថាប័នចេញវិធីបង់ប្រាក់របស់អ្នកណែនាំឱ្យ Google ដកវិធីបង់ប្រាក់ចេញពី Google Pay។
5. ការធ្វើប្រតិបត្តិការជាមួយវិធីបង់ប្រាក់
(a) នៅលើទ្រព្យ Google
Google Pay អាចអនុញ្ញាតឱ្យអ្នកចាប់ផ្ដើមប្រតិបត្តិការបង់ប្រាក់ជាមួយ 'អ្នកលក់' ដែលបានកំណត់ជា (i) ក្រុមហ៊ុនក្រុម Google ឬ (ii) អ្នកលក់ផ្សេងទៀតដែលចូលរួមនៅក្នុងទីផ្សារមួយ ឬច្រើនរបស់ Google (ដូចមានបង្ហាញនៅទីនេះ) ដែលផ្ដល់ជូនទំនិញ អីវ៉ាន់ ឬសេវាកម្មសម្រាប់លក់ជូនអ្នក និងដែលស្នើឱ្យ Google ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនដំណើរការប្រតិបត្តិការបង់ប្រាក់ជំនួសឱ្យខ្លួន។
អ្នកទទួលស្គាល់ និងយល់ព្រមថាប្រតិបត្តិការរបស់អ្នកជាមួយអ្នកលក់ ('ប្រតិបត្តិការ Google') គឺរវាងអ្នក និងអ្នកលក់តែប៉ុណ្ណោះ។ Google និងក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនមិនមែនជាភាគីនៃប្រតិបត្តិការ Google របស់អ្នក និងការទិញដែលពាក់ព័ន្ធទេ ហើយពួកគេក៏មិនមែនជាអ្នកទិញ ឬអ្នកលក់ដែលជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការ Google ណាមួយដែរ លើកលែងតែបានកំណត់យ៉ាងច្បាស់ដូចនោះ (ឧទាហរណ៍ នៅក្នុងបញ្ជី ឬការពណ៌នានៃទំនិញ អីវ៉ាន់ ឬសេវាកម្មដែលពាក់ព័ន្ធនៅលើផ្ទៃ ឬគេហទំព័រដែលដំណើរការដោយ Google)។
នៅពេលអ្នកចាប់ផ្ដើមប្រតិបត្តិការ Google, Google អាចនឹងបង្ហាញវិធីបង់ប្រាក់ដែលអាចប្រើបានរបស់អ្នកដល់អ្នក ក្នុងពេលកំពុងធ្វើប្រតិបត្តិការ។ បន្ទាប់ពីអ្នកជ្រើសរើសវិធីបង់ប្រាក់ដែលអ្នកចង់ប្រើ Google អាចនឹងគិតថ្លៃវិធីបង់ប្រាក់នោះ បើមិនដូច្នេះទេ ចែករំលែកវិធីបង់ប្រាក់នោះ និងព័ត៌មានលម្អិតដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនសម្ព័ន្ធមួយរបស់ខ្លួន ដែលក្រោយមកនឹងដំណើរការប្រតិបត្តិការជំនួសឱ្យអ្នកលក់។ អ្នកអនុញ្ញាតការគិតថ្លៃ ឬការដកប្រាក់ដល់វិធីបង់ប្រាក់របស់អ្នកតាមការចាំបាច់ ដើម្បីបញ្ចប់ដំណើរការប្រតិបត្តិការ Google។ អ្នកក៏អនុញ្ញាតការដាក់ប្រាក់ណាមួយដល់វិធីបង់ប្រាក់របស់អ្នកពាក់ព័ន្ធនឹងការត្រឡប់វិញ ការបង្វិលសង ឬការកែតម្រូវដែលទាក់ទងនឹងប្រតិបត្តិការ Google ផងដែរ។
សម្រាប់ព័ត៌មានលម្អិត ឬលក្ខខណ្ឌដែលពាក់ព័ន្ធនឹងប្រតិបត្តិការ Google ជាក់លាក់ រួមទាំងគោលការណ៍បង្វិលសង ឬការដោះស្រាយវិវាទ សូមមើលលក្ខខណ្ឌប្រើប្រាស់ មជ្ឈមណ្ឌលជំនួយ ឬខ្លឹមសារជំនួយផ្សេងទៀតដែលបានផ្ដល់ដោយអ្នកលក់ ដែលអ្នកបានធ្វើប្រតិបត្តិការជាមួយ។
ប្រសិនបើមានបញ្ហាក្នុងការគិតថ្លៃវិធីបង់ប្រាក់ដែលបានជ្រើសរើសរបស់អ្នក Google អាចនឹងគិតថ្លៃវិធីបង់ប្រាក់ដែលមានសុពលភាពផ្សេងទៀត ដែលអ្នកបានរក្សាទុកទៅក្នុង Google Pay។ សូមចូលទៅកាន់គេហទំព័រ Google Pay, កម្មវិធី Google Pay ឬការកំណត់ Google នៅលើឧបករណ៍ Android របស់អ្នក ដើម្បីគ្រប់គ្រងជម្រើសបង់ប្រាក់របស់អ្នក។ អ្នកក៏យល់ព្រមផងដែរថា អ្នកលក់អាចដាក់បញ្ជូនប្រតិបត្តិការ Google ឡើងវិញសម្រាប់ការទិញទៅបណ្ដាញបង់ប្រាក់សម្រាប់ដំណើរការម្ដង ឬច្រើនដង ក្នុងករណីដែលប្រតិបត្តិការ Google ពីមុនត្រូវបានបដិសេធ ឬបញ្ជូនត្រឡប់មកវិញដោយបណ្ដាញបង់ប្រាក់។ Google អាចពន្យារពេលដំណើរការការបង់ប្រាក់នៃប្រតិបត្តិការដែលគួរឱ្យសង្ស័យ ឬប្រតិបត្តិការដែលអាចជាប់ពាក់ព័ន្ធនឹងការគៃបន្លំ ការប្រព្រឹត្តខុសឆ្គង ឬបំពានច្បាប់ជាធរមាន លក្ខខណ្ឌ ឬគោលការណ៍ Google ដែលពាក់ព័ន្ធផ្សេងទៀត ដូចដែលបានកំណត់តាមឆន្ទានុសិទ្ធិទាំងស្រុង និងដាច់ខាតរបស់ Google។
ប្រសិនបើអ្នកលក់ផ្ដល់ជូនអ្នកនូវលទ្ធភាពក្នុងការបង់ប្រាក់សម្រាប់ការជាវ នោះការជាវរបស់អ្នកនឹងចាប់ផ្ដើម នៅពេលអ្នកចុច 'ទទួលយក និងទិញ' (ឬឃ្លាសមមូល) នៅលើការទិញការជាវ។ នេះគឺជាប្រតិបត្តិការទូទាត់វិក្កយបត្រជាប្រចាំ។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ការជាវរបស់អ្នក និងការគិតថ្លៃបណ្តោះអាសន្នសម្រាប់ការទូទាត់វិក្កយបត្រដែលពាក់ព័ន្ធនឹងបន្តគ្មានពេលកំណត់ រហូតទាល់តែអ្នកបានលុបចោល។ តាមរយៈការចុច 'ទទួលយក និងទិញ' (ឬសមមូល) អ្នកអនុញ្ញាតឱ្យអ្នកលក់ទូទាត់វិក្កយបត្រលើវិធីបង់ប្រាក់ដែលបានជ្រើសរើសរបស់អ្នក រាល់រយៈពេលគិតប្រាក់ដែលបានកំណត់សម្រាប់ការជាវ។ ចំនួនទឹកប្រាក់នៃប្រតិបត្តិការ Google អាចមានការផ្លាស់ប្ដូរដោយអ្នកលក់ ក្នុងអំឡុងពេលជាវ។ ការលុបចោលការជាវនឹងមិនមានប្រសិទ្ធភាពទេ រហូតដល់ចុងបញ្ចប់នៃរយៈពេលគិតប្រាក់បច្ចុប្បន្ន។ អ្នកនឹងមិនទទួលបានការបង្វិលសងសម្រាប់រយៈពេលគិតប្រាក់បច្ចុប្បន្នទេ ហើយនឹងនៅតែអាចចូលប្រើការជាវដែលពាក់ព័ន្ធសម្រាប់រយៈពេលនៅសល់នៃរយៈពេលគិតប្រាក់បច្ចុប្បន្ន។
(b) ជាមួយភាគីទីបី
នៅពេលអ្នកចាប់ផ្ដើមការបង់ប្រាក់ ឬប្រតិបត្តិការលើដោយប្រើ Google Pay ជាមួយភាគីណាមួយក្រៅពីអ្នកលក់ (ភាគីនេះគឺជា 'ភាគីទីបី' ហើយប្រតិបត្តិការនេះគឺជា 'ប្រតិបត្តិការភាគីទីបី') Google អាចនឹងបញ្ជូនព័ត៌មានលម្អិតអំពីវិធីបង់ប្រាក់ និងព័ត៌មានដែលពាក់ព័ន្ធរបស់អ្នកទៅភាគីទីបី ដើម្បីឱ្យខ្លួនអាចគិតថ្លៃវិធីបង់ប្រាក់របស់អ្នក។ អាស្រ័យលើលក្ខណៈរបស់ភាគីទីបី ប្រតិបត្តិការភាគីទីបីអាចជាការទិញទំនិញ ឬសេវាកម្ម ឬជាគោលបំណងផ្សេងទៀតដូចជា កាដូ ឬការបរិច្ចាគសប្បុរសធម៌ជាដើម។ ប្រតិបត្តិការភាគីទីបីអាចត្រូវបានចាប់ផ្ដើម នៅពេលអ្នក៖ ប្រើ "ប៉ះ និងបង់ប្រាក់" នៅក្នុងហាង ដោយប្រើ NFC, បារកូដ ឬបច្ចេកវិទ្យាដោយមិនចាំបាច់ប៉ះម៉ាស៊ីនគិតប្រាក់, ជ្រើសរើស 'Google Pay' ឬ 'ទិញដោយប្រើ Google Pay' ជាជម្រើសបង់ប្រាក់នៅក្នុងប្រតិបត្តិការលើអ៊ីនធឺណិតនៅលើកម្មវិធីឬគេហទំព័ររបស់ភាគីទីបី ឬធ្វើប្រតិបត្តិការជាមួយភាគីទីបីតាមរយៈផ្ទៃលើអ៊ីនធឺណិតមួយចំនួនផ្សេងទៀតដូចជា តាមរយៈ Google Assistant ជាដើម។ នៅពេលអ្នកចាប់ផ្ដើមប្រតិបត្តិការលើអ៊ីនធឺណិត Google Pay ក៏អាចចែករំលែកព័ត៌មានផ្សេងទៀតដូចជា ការទូទាត់វិក្កយបត្រ ការដឹកជញ្ជូន ឬអាសយដ្ឋានអ៊ីមែលដែលបានរក្សាទុកនៅក្នុងគណនី Google របស់អ្នក ដែលពាក់ព័ន្ធនឹងការបញ្ចប់ប្រតិបត្តិការផងដែរ។
នៅក្នុងប្រតិបត្តិការភាគីទីបី បន្ទាប់ពីបញ្ជូនវិធីបង់ប្រាក់ និងព័ត៌មានលម្អិតផ្សេងទៀតទៅភាគីទីបី Google នឹងមិនមានជាប់ពាក់ព័ន្ធបន្ថែមនៅក្នុងប្រតិបត្តិការនេះទេ ហើយអ្នកទទួលស្គាល់ និងយល់ព្រមថាប្រតិបត្តិការនេះគឺរវាងអ្នក និងភាគីទីបីតែប៉ុណ្ណោះ និងមិនមែនជាមួយ Google ឬក្រុមហ៊ុនសម្ព័ន្ធណាមួយរបស់ខ្លួនឡើយ។ អ្នកគួរតែទាក់ទងទៅភាគីទីបី ឬក្រុមហ៊ុនផ្ដល់វិធីបង់ប្រាក់របស់អ្នក (ឧទាហរណ៍ ស្ថាប័នចេញកាតទូទាត់ប្រាក់របស់អ្នក) ដោយផ្ទាល់ពាក់ព័ន្ធនឹងបញ្ហាណាមួយជាមួយប្រតិបត្តិការភាគីទីបី រួមទាំងការបង្វិលសង និងវិវាទ។
នៅពេលអ្នកចូលមើលគេហទំព័រ ឬកម្មវិធីភាគីទីបីដែលចូលរួម Google អាចនឹងបង្ហាញដល់ភាគីទីបីថាតើអ្នកបានរៀបចំ Google Pay នៅលើឧបករណ៍របស់អ្នកឬអត់ ដើម្បីឱ្យភាគីទីបីដឹងថាតើត្រូវផ្ដល់ជូនអ្នកនូវ Google Pay ជាជម្រើសបង់ប្រាក់ឬអត់។ អ្នកអាចផ្ដាច់ចេញពី Google ដោយធ្វើឱ្យការបង្ហាញនេះនៅក្នុងការកំណត់ឯកជនភាព Google Pay។ ការផ្ដាច់ចេញអាចប៉ះពាល់ដល់លទ្ធភាពរបស់អ្នកក្នុងការប្រើប្រាស់ Google Pay ជាមួយឈ្មួញជាក់លាក់។
(c) ជាផ្នែកនៃមុខងារបំពេញស្វ័យប្រវត្តិនៅលើ Chrome ឬ Android
ប្រសិនបើអ្នកបានបើកមុខងារ 'បំពេញស្វ័យប្រវត្តិ' នៅលើកម្មវិធីរុករកតាមអ៊ីនធឺណិត Google Chrome ឬនៅលើឧបករណ៍ Android របស់អ្នក Google Pay ក៏អាចបង្ហាញអ្នកនូវជម្រើសនៃការបំពេញដោយស្វ័យប្រវត្តិនូវព័ត៌មានអំពីអាសយដ្ឋាន និងវិធីបង់ប្រាក់ដែលបានរក្សាទុករបស់អ្នកនៅក្នុងទម្រង់បែបបទបង់ប្រាក់របស់គេហទំព័រភាគីទីបីនៅលើកម្មវិធីរុករកតាមអ៊ីនធឺណិត Chrome ឬនៅក្នុងទម្រង់បែបបទបង់ប្រាក់របស់កម្មវិធីភាគីទីបីនៅលើឧបករណ៍ Android បានផងដែរ។ (សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលមុខងារបំពេញស្វ័យប្រវត្តិដំណើរការជាមួយ Google Pay សូមពិគ្រោះជាមួយមជ្ឈមណ្ឌលជំនួយ Chrome)។ នៅពេលអ្នកប្រើមុខងារនេះ Google នឹងមិនធ្វើអន្តរកម្មជាមួយកម្មវិធី ឬគេហទំព័រភាគីទីបីទេ និងបញ្ចប់សំណើរបស់អ្នកតែប៉ុណ្ណោះ ដើម្បីបំពេញព័ត៌មានដែលបានជ្រើសរើសជាក់លាក់នៅក្នុងទម្រង់បែបបទភាគីទីបីដោយស្វ័យប្រវត្តិ។ Google មិនមានជាប់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការណាមួយដែលអ្នកបញ្ចប់ដោយប្រើមុខងារបំពេញស្វ័យប្រវត្តិនៅលើ Chrome ឬ Android ទេ ហើយអ្នកទទួលស្គាល់ និងយល់ព្រមថាប្រតិបត្តិការនេះគឺរវាងអ្នក និងភាគីទីបីតែប៉ុណ្ណោះ និងមិនមែនជាមួយ Google ឬក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនឡើយ។ អ្នកគួរតែទាក់ទងទៅភាគីទីបី ឬស្ថាប័នចេញវិធីបង់ប្រាក់របស់អ្នកដោយផ្ទាល់ពាក់ព័ន្ធនឹងបញ្ហាណាមួយជាមួយប្រតិបត្តិការដែលអ្នកបានប្រើមុខងារបំពេញស្វ័យប្រវត្តិនៅលើ Chrome ឬ Android។