សេចក្ដីជូនដំណឹងអំពីឯកជនភាពរបស់ Google Payments
បានកែប្រែលើកចុងក្រោយនៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2024
គោលការណ៍ឯកជនភាព Google ពណ៌នាអំពីរបៀបដែលយើងចាត់ចែងព័ត៌មានផ្ទាល់ខ្លួន នៅពេលអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ Google។ ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ អ្នកអាចស្វែងរកមើលធនធានបន្ថែមនៅក្នុងការណែនាំអំពីឯកជនភាពរបស់មនុស្សវ័យជំទង់របស់ Google។
Google Payments ត្រូវបានផ្តល់ជូនម្ចាស់គណនី Google ហើយការប្រើប្រាស់របស់អ្នកគឺស្ថិតនៅក្រោមគោលការណ៍ឯកជនភាព Google។ លើសពីនេះទៀត សេចក្ដីជូនដំណឹងអំពីឯកជនភាពនេះពណ៌នាអំពីការអនុវត្តឯកជនភាពរបស់ Google ដែលកំណត់ចំពោះ Google Payments។
ការប្រើប្រាស់ Google Payments របស់អ្នកត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌប្រើប្រាស់ Google Payments ដែលពណ៌នាលម្អិតបន្ថែមអំពីសេវាកម្មដែលស្ថិតនៅក្រោមសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះ។ ពាក្យសរសេរជាអក្សរធំដែលមិនមានបញ្ជាក់អត្ថន័យនៅក្នុងសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះនឹងមានន័យដូចបានកំណត់នៅក្នុងលក្ខខណ្ឌប្រើប្រាស់ Google Payments។
សេចក្ដីជូនដំណឹងអំពីឯកជនភាពរបស់ Google Payments អនុវត្តចំពោះសេវាកម្មដែលផ្តល់ជូនដោយ Google LLC ឬបុត្រសម្ព័ន្ធរបស់ Google LLC ទាំងស្រុង រួមទាំង Google Payment Corp. ('GPC') ផងដែរ។ សូមពិនិត្យមើលលក្ខខណ្ឌប្រើប្រាស់ Google Payments ដែលមានផ្ដល់ជូនអ្នកនៅក្នុងសេវាកម្ម ដើម្បីស្វែងយល់ថាបុត្រសម្ព័ន្ធណាមួយដែលកំពុងផ្តល់ជូនសេវាកម្ម។
- សម្រាប់អ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅប្រទេសប្រេស៊ីល ស្ថាប័នគ្រប់គ្រងទិន្នន័យដែលទទួលខុសត្រូវចំពោះព័ត៌មានរបស់អ្នកគឺ Google LLC ហើយក្នុងវិសាលភាពដែលតម្រូវនៅក្រោមច្បាប់របស់ប្រទេសប្រេស៊ីល ស្ថាប័ននេះអាចជា Google Brasil Pagamentos Ltda
- សម្រាប់អ្នកប្រើប្រាស់ (លើកលែងតែអ្នកដែលកំពុងលក់នៅលើទីផ្សារ Google) ដែលមានមូលដ្ឋាននៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប (មិនរាប់បញ្ចូលចក្រភពអង់គ្លេស) ស្ថាប័នគ្រប់គ្រងទិន្នន័យដែលទទួលខុសត្រូវចំពោះព័ត៌មានរបស់អ្នកគឺ Google Ireland Limited
- សម្រាប់អ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ដោយមិនរាប់បញ្ចូលចក្រភពអង់គ្លេស ហើយកំពុងលក់នៅលើទីផ្សារ Google ស្ថាប័នគ្រប់គ្រងទិន្នន័យដែលទទួលខុសត្រូវចំពោះព័ត៌មានរបស់អ្នកគឺ Google Payment Ireland Limited
- សម្រាប់អ្នកប្រើប្រាស់ (លើកលែងតែអ្នកដែលកំពុងលក់នៅលើទីផ្សារ Google) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ស្ថាប័នគ្រប់គ្រងទិន្នន័យដែលទទួលខុសត្រូវចំពោះព័ត៌មានរបស់អ្នកគឺ Google LLC
- សម្រាប់អ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងកំពុងលក់នៅលើទីផ្សារ Google, ស្ថាប័នគ្រប់គ្រងទិន្នន័យដែលទទួលខុសត្រូវចំពោះព័ត៌មានរបស់អ្នកគឺ Google Payment Limited
ព័ត៌មានដែលយើងប្រមូល
បន្ថែមពីលើព័ត៌មានដែលបានរៀបរាប់នៅក្នុងគោលការណ៍ឯកជនភាព Google យើងក៏អាចប្រមូលព័ត៌មានដូចខាងក្រោមផងដែរ៖
ព័ត៌មានចុះឈ្មោះ
នៅពេលអ្នកចុះឈ្មោះប្រើ Google Payments គឺមានន័យថាអ្នកកំពុងបង្កើតកម្រងព័ត៌មានទូទាត់តាម Google ដែលភ្ជាប់ជាមួយគណនី Google របស់អ្នក។ អាស្រ័យលើសេវាកម្ម Google Payments ដែលអ្នកប្រើ បន្ថែមពីលើព័ត៌មានដែលបានរៀបរាប់ក្នុងគោលការណ៍ឯកជនភាព Google អ្នកអាចនឹងត្រូវបានស្នើសុំឱ្យផ្តល់ព័ត៌មានដូចជា៖
- លេខកាតឥណទានឬឥណពន្ធ និងកាលបរិច្ឆេទផុតកំណត់របស់កាត
- លេខគណនីធនាគារ និងកាលបរិច្ឆេទផុតកំណត់
- អាសយដ្ឋាន
- លេខទូរសព្ទ
- ថ្ងៃខែឆ្នាំកំណើត
- លេខធានារ៉ាប់រងជាតិ ឬលេខអត្តសញ្ញាណកម្មសារពើពន្ធ (ឬលេខឯកសារសម្គាល់ខ្លួនផ្សេងទៀតដែលចេញដោយរដ្ឋាភិបាល)
- និយាយឱ្យចំ សម្រាប់អ្នកលក់ ឬអាជីវកម្ម ប្រភេទអាជីវកម្មរបស់អ្នក និងព័ត៌មានជាក់លាក់អំពីបរិមាណលក់ ឬបរិមាណប្រតិបត្តិការរបស់អ្នក
ក្នុងករណីមួយចំនួន យើងក៏អាចនឹងស្នើឱ្យអ្នកផ្ញើព័ត៌មានបន្ថែមមកយើង ឬឆ្លើយសំណួរបន្ថែម ដើម្បីជួយផ្ទៀងផ្ទាត់ព័ត៌មាន ឬអត្តសញ្ញាណរបស់អ្នកផងដែរ។ ជាចុងក្រោយ ប្រសិនបើអ្នកចុះឈ្មោះគណនីទូទាត់វិក្កយបត្រតាមក្រុមហ៊ុនសេវាទូរសព្ទ ឬប្រតិបត្តិករ យើងនឹងស្នើសុំឱ្យអ្នកផ្តល់ព័ត៌មានជាក់លាក់ដល់យើងអំពីគណនីក្រុមហ៊ុនសេវាទូរសព្ទ ឬប្រតិបត្តិកររបស់អ្នក។
ព័ត៌មានចុះឈ្មោះរបស់អ្នកត្រូវបានរក្សាទុកដោយភ្ជាប់ជាមួយគណនី Google របស់អ្នក ហើយការចុះឈ្មោះវិធីបង់ប្រាក់របស់អ្នកនឹងត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេរបស់ Google។ ប្រភេទទិន្នន័យមួយចំនួនក៏អាចត្រូវបានរក្សាទុកនៅលើឧបករណ៍ចល័តរបស់អ្នកផងដែរ។
ព័ត៌មានដែលទទួលបានមកពីភាគីទីបី
យើងអាចនឹងទទួលបានព័ត៌មានអំពីអ្នកពីភាគីទីបី រួមទាំងសេវាកម្មផ្ទៀងផ្ទាត់របស់ភាគីទីបីផងដែរ។ ចំណុចនេះរាប់បញ្ចូលទាំង៖
- ព័ត៌មានដែលកើតចេញពីប្រតិបត្តិការ Google Payments នៅទីតាំងរបស់ឈ្មួញ
- ព័ត៌មានទាក់ទងនឹងការប្រើប្រាស់វិធីបង់ប្រាក់របស់អ្នក និងគណនីរបស់អ្នកដែលចេញដោយភាគីទីបីដែលបានភ្ជាប់ទៅ Google Payments
- អត្តសញ្ញាណស្ថាប័នចេញកាតឬស្ថាប័នហិរញ្ញវត្ថុរបស់អ្នក
- ព័ត៌មានអំពីលក្ខណៈពិសេស និងអត្ថប្រយោជន៍ទាក់ទងនឹងវិធីបង់ប្រាក់របស់អ្នក
- ព័ត៌មានទាក់ទងនឹងសិទ្ធិចូលប្រើប្រាស់សមតុល្យដែលមាននៅក្នុងកម្រងព័ត៌មានទូទាត់តាម Google របស់អ្នក
- ព័ត៌មានពីក្រុមហ៊ុនសេវាទូរសព្ទឬប្រតិបត្តិករទាក់ទងនឹងការចេញវិក្កយបត្ររបស់ក្រុមហ៊ុនសេវាទូរសព្ទ ឬប្រតិបត្តិករ
- របាយការណ៍អ្នកប្រើប្រាស់ ដោយពាក្យថា 'របាយការណ៍អ្នកប្រើប្រាស់' ត្រូវបានកំណត់ដោយច្បាប់ស្តីពីការរាយការណ៍ឥណទានដោយយុត្តិធម៌របស់សហរដ្ឋអាមេរិក
- ព័ត៌មានអំពីប្រតិបត្តិការរបស់អ្នកជាមួយភាគីទីបី (ដូចជាឈ្មួញ និងក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់) ដែលនឹងត្រូវបានប្រើសម្រាប់ការបង្កើតគំរូហានិភ័យនៃការគៃបន្លំ និងដើម្បីផ្តល់ពិន្ទុហានិភ័យនៃការគៃបន្លំ និងសេវាកម្មទប់ស្កាត់ការគៃបន្លំផ្សេងទៀតដល់ភាគីទីបី
ទន្ទឹមនឹងនេះ សម្រាប់អ្នកលក់ យើងអាចនឹងទទួលបានព័ត៌មានអំពីអ្នក និងអាជីវកម្មរបស់អ្នកពីការិយាល័យឥណទាន ឬសេវាកម្មព័ត៌មានអំពីអាជីវកម្ម។
ព័ត៌មានប្រតិបត្តិការ
នៅពេលអ្នកប្រើ Google Payments ដើម្បីធ្វើប្រតិបត្តិការ យើងអាចនឹងប្រមូលព័ត៌មានអំពីប្រតិបត្តិការ រួមទាំង៖
កាលបរិច្ឆេទ ពេលវេលា និងចំនួនទឹកប្រាក់ប្រតិបត្តិការ
- ទីតាំង និងការពណ៌នារបស់ឈ្មួញ
- ការពណ៌នាដែលផ្តល់ដោយអ្នកលក់ទំនិញ ឬសេវាកម្មដែលបានទិញ
- រូបថតណាមួយដែលអ្នកជ្រើសរើសភ្ជាប់ជាមួយនឹងប្រតិបត្តិការ
- ឈ្មោះ និងអាសយដ្ឋានអ៊ីមែលរបស់អ្នកលក់ និងអ្នកទិញ (ឬអ្នកផ្ញើនិងអ្នកទទួល)
- ប្រភេទនៃវិធីបង់ប្រាក់ដែលបានប្រើ
- ការពណ៌នារបស់អ្នកអំពីហេតុផលសម្រាប់ប្រតិបត្តិការនិងការផ្តល់ជូនដែលពាក់ព័ន្ធនឹងប្រតិបត្តិការ ប្រសិនបើមាន
របៀបដែលយើងប្រើប្រាស់ព័ត៌មានដែលយើងប្រមូល
បន្ថែមលើការប្រើប្រាស់ដែលមានរាយនៅក្នុងគោលការណ៍ឯកជនភាព Google យើងប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់ឱ្យយើង និង Google Payment Corp. (GPC) ឬបុត្រសម្ព័ន្ធរបស់យើង ក៏ដូចជាព័ត៌មានអំពីអ្នកពីភាគីទីបី ដើម្បី៖
- ផ្តល់ជូនអ្នកនូវ Google Payments សម្រាប់គោលបំណងសេវាអតិថិជន
- ការពារការបង្កគ្រោះថ្នាក់ដល់សិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់ Google អ្នកប្រើប្រាស់របស់យើង ឬសាធារណជន រួមទាំងដើម្បីជួយការពារការគៃបន្លំ ការដាក់នុយ ឬការប្រព្រឹត្តខុសឆ្គងផ្សេងទៀត
- ជួយភាគីទីបីក្នុងការផ្តល់ផលិតផល ឬសេវាកម្មដែលអ្នកស្នើសុំពីពួកគេផងដែរ
- ពិនិត្យមើលកម្រងព័ត៌មានទូទាត់តាម Google របស់អ្នក ដើម្បីកំណត់ថាតើអ្នកបន្តបំពេញតាមលក្ខខណ្ឌប្រើប្រាស់ឬអត់
- ធ្វើការសម្រេចចិត្តអំពីប្រតិបត្តិការ Google Payments នាពេលអនាគតរបស់អ្នក
- បង្កើត និងបង្វឹកគំរូហានិភ័យនៃការគៃបន្លំជាមួយនឹងព័ត៌មានពីមុន និងបច្ចុប្បន្នរបស់អ្នក និងបង្កើតពិន្ទុ និងការវាយតម្លៃហានិភ័យនៃការគៃបន្លំ ដែលត្រូវបានចែករំលែកជាមួយភាគីទីបីសម្រាប់តែគោលបំណងទប់ស្កាត់ការគៃបន្លំ ឬការរំលោភបំពានរបស់ពួកគេប៉ុណ្ណោះ
- ផ្តល់ឱ្យអ្នកនូវព័ត៌មានអំពីលក្ខណៈពិសេស និងអត្ថប្រយោជន៍នៃវិធីបង់ប្រាក់របស់អ្នក ដើម្បីជួយអ្នកឱ្យស្គាល់វិធីបង់ប្រាក់របស់អ្នកកាន់តែប្រសើរឡើង នៅពេលប្រើប្រាស់ Google Payments
- បំពេញតម្រូវការអាជីវកម្មស្របច្បាប់ផ្សេងទៀតដែលទាក់ទងនឹងប្រតិបត្តិការ Google Payments ដែលផ្តួចផ្តើមដោយអ្នក
យើងអាចរក្សាទុកព័ត៌មានដែលអ្នកផ្តល់ជូនក្នុងរយៈពេលប្រើប្រាស់ Google Payments របស់អ្នក និងក្នុងរយៈពេលបន្ថែមទៀតតាមការចាំបាច់ ដើម្បីអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ និងបទប្បញ្ញត្តិរបស់យើង។
ព័ត៌មានដែលយើងចែករំលែក
យើងនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុន ឬរូបវន្តបុគ្គលផ្សេងទៀតក្រៅពី Google តែក្នុងស្ថានភាពដូចខាងក្រោមប៉ុណ្ណោះ៖
- ដូចបានអនុញ្ញាតក្រោមគោលការណ៍ឯកជនភាព Google
- ដូចដែលបានអនុញ្ញាតដោយច្បាប់
- ជាការចាំបាច់ ដើម្បីដំណើរការប្រតិបត្តិការរបស់អ្នក និងរក្សាគណនីរបស់អ្នក រួមទាំងផ្តល់ការកែលម្អសន្តិសុខ ការពារគណនីរបស់អ្នកពីការគៃបន្លំ និងសម្រាប់គោលបំណងអាជីវកម្មប្រចាំថ្ងៃផ្សេងទៀត
- ដើម្បីបំពេញការចុះឈ្មោះដែលបានស្នើរបស់អ្នកសម្រាប់សេវាកម្មដែលផ្ដល់ជូនដោយភាគីទីបី
- ដើម្បីជូនដំណឹងដល់ឈ្មួញភាគីទីបី ដែលអ្នកចូលមើលគេហទំព័រ ឬកម្មវិធីរបស់ឈ្មួញនោះ ថាតើអ្នកមានកម្រងព័ត៌មានទូទាត់តាម Google ដែលអាចប្រើសម្រាប់ការបង់ប្រាក់តាមរយៈគេហទំព័រ ឬកម្មវិធីរបស់ឈ្មួញនោះឬអត់។ អ្នកអាចជ្រើសរើសបិទការកំណត់នេះបាន
- ដើម្បីចែករំលែកពិន្ទុហានិភ័យនៃការគៃបន្លំ និងការវាយតម្លៃការគៃបន្លំផ្សេងទៀតជាមួយភាគីទីបីដែលប្រើប្រាស់ពិន្ទុហានិភ័យ និងសេវាកម្មទប់ស្កាត់ការគៃបន្លំរបស់ Google ដើម្បីការពារប្រតិបត្តិការរបស់អ្នកជាមួយភាគីទីបីពីការគៃបន្លំ និងការបំពាន
- ដើម្បីជួយធានាថាវិធីបង់ប្រាក់របស់អ្នកមានសុវត្ថិភាព និងត្រឹមត្រូវ ព្រមទាំងដើម្បីផ្តល់ឱ្យអ្នកនូវព័ត៌មានពាក់ព័ន្ធអំពីលក្ខណៈពិសេស និងអត្ថប្រយោជន៍នៃវិធីបង់ប្រាក់របស់អ្នក យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយស្ថាប័នចេញវិធីបង់ប្រាក់របស់អ្នក បណ្តាញទូទាត់ ស្ថាប័នដំណើរការទិន្នន័យ និងក្រុមហ៊ុនសម្ព័ន្ធរបស់ពួកគេ
- ឧទាហរណ៍អំពីពេលដែលព័ត៌មានអាចត្រូវបានចែករំលែក៖
- នៅពេលអ្នកធ្វើការទិញ ឬប្រតិបត្តិការដោយប្រើ Google Payments យើងនឹងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនជាក់លាក់អំពីអ្នកដល់ក្រុមហ៊ុន ឬរូបវន្តបុគ្គលដែលអ្នកទិញពី ឬធ្វើប្រតិបត្តិការជាមួយ។ សកម្មភាពនេះរួមបញ្ចូលទាំងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយអ្នកអភិវឌ្ឍន៍ដែលអ្នកទិញពី នៅពេលអ្នកប្រើ Google Payments ដើម្បីទិញនៅលើ Google Play
- នៅពេលអ្នកធ្វើការទិញតាមរយៈគេហទំព័រ ឬកម្មវិធីជាមួយ Google Pay យើងអាចចែករំលែកលេខកូដតំបន់ ឬលេខកូដប្រៃសណីយ៍របស់អ្នក និងព័ត៌មានអំពីវិធីបង់ប្រាក់របស់អ្នក ដើម្បីឱ្យឈ្មួញអាចគណនាពន្ធ ថ្លៃដឹកជញ្ជូន និងព័ត៌មានលម្អិតផ្សេងទៀតដែលទាក់ទងនឹងថ្លៃចំណាយលើការបញ្ជាទិញរបស់អ្នក (ដូចជា ជាថ្លៃដឹកជញ្ជូន និងព័ត៌មានអំពីតម្លៃផ្សេងទៀត) និងកំណត់ថាតើឈ្មួញអាចទទួលយកទម្រង់ទូទាត់ប្រាក់នោះពីអ្នក ក៏ដូចជាអត្ថប្រយោជន៍ ឬការរឹតបន្តឹងទៅលើទម្រង់ទូទាត់ប្រាក់ជាក់លាក់សម្រាប់ការទិញរបស់អ្នកឬអត់
- នៅពេលអ្នកបញ្ចូលវិធីបង់ប្រាក់ភាគីទីបីទៅក្នុងកម្រងព័ត៌មានទូទាត់តាម Google របស់អ្នក យើងអាចដោះដូរព័ត៌មានផ្ទាល់ខ្លួនមួយចំនួនជាមួយក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់ភាគីទីបី ដើម្បីឱ្យយើងទាំងពីរអាចផ្តល់សេវាកម្មដល់អ្នក។ ព័ត៌មានអាចនឹងរួមបញ្ចូលឈ្មោះរបស់អ្នក រូបភាពកម្រងព័ត៌មាន អ៊ីមែល អាសយដ្ឋានប្រូតូកូលអ៊ីនធឺណិត (IP) អាសយដ្ឋានទូទាត់វិក្កយបត្រ លេខទូរសព្ទ ព័ត៌មានឧបករណ៍ ទីតាំង និងព័ត៌មានសកម្មភាពគណនី Google
- នៅពេលអ្នកចូលទៅកាន់គេហទំព័រ ឬកម្មវិធីរបស់ឈ្មួញដែលចូលរួម ឈ្មួញអាចពិនិត្យមើលថាតើអ្នកមានកម្រងព័ត៌មានទូទាត់តាម Google ជាមួយនឹងវិធីបង់ប្រាក់ដែលមានសិទ្ធិ ដែលអាចប្រើដើម្បីធ្វើការទិញតាមរយៈគេហទំព័រ ឬកម្មវិធីរបស់ឈ្មួញឬអត់ ដើម្បីកាត់បន្ថយលទ្ធភាពដែលអ្នកនឹងមើលឃើញមុខងារដែលមិនអាចប្រើបាននៅលើគេហទំព័រ ឬកម្មវិធី
- នៅពេលអ្នកធ្វើប្រតិបត្តិការជាមួយភាគីទីបី (ដូចជាឈ្មួញ និងក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់) យើងអាចផ្ញើពិន្ទុហានិភ័យនៃការគៃបន្លំ និងការវាយតម្លៃការគៃបន្លំផ្សេងទៀតដែលទាក់ទងនឹងប្រតិបត្តិការទូទាត់ប្រាក់របស់អ្នកទៅឱ្យភាគីទីបីទាំងនេះ សម្រាប់តែគោលបំណងទប់ស្កាត់ការគៃបន្លំ ឬការបំពានរបស់ពួកគេប៉ុណ្ណោះ
ព័ត៌មានដែលយើងប្រមូលបាន រួមទាំងព័ត៌មានដែលទទួលបានពីភាគីទីបីអាចត្រូវបានចែករំលែកជាមួយក្រុមហ៊ុនសម្ព័ន្ធរបស់យើង ដែលមានន័យថាក្រុមហ៊ុនផ្សេងទៀតដែលជាកម្មសិទ្ធិ និងស្ថិតក្រោមការគ្រប់គ្រងរបស់ Google LLC។ ក្រុមហ៊ុនសម្ព័ន្ធរបស់យើង ដែលអាចជាអង្គភាពហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុនឹងប្រើប្រាស់ព័ត៌មានបែបនេះសម្រាប់គោលបំណងដូចដែលបានបង្ហាញនៅក្នុងសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ និងគោលការណ៍ឯកជនភាព Google រួមទាំងសម្រាប់គោលបំណងអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។
យើងផ្តល់ជូនអ្នកនូវសិទ្ធិក្នុងការផ្ដាច់ចេញពីការចែករំលែកជាក់លាក់រវាង GPC និងក្រុមហ៊ុនសម្ព័ន្ធរបស់ GPC ប្រសិនបើមាន។ និយាយឱ្យចំ អ្នកអាចជ្រើសរើសផ្ដាច់ចេញពី៖
- ការចែករំលែកនូវព័ត៌មានអំពីភាពស័ក្តិសមទទួលបានឥណទានរបស់អ្នករវាង GPC និងក្រុមហ៊ុនសម្ព័ន្ធរបស់ GPC សម្រាប់គោលបំណងអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ និង/ឬ
- ក្រុមហ៊ុនសម្ព័ន្ធរបស់យើងធ្វើទីផ្សារផលិតផល ឬសេវាកម្មរបស់ពួកគេដល់អ្នកដោយផ្អែកលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលយើងប្រមូល និងចែករំលែកជាមួយពួកគេ។ ព័ត៌មាននេះរួមបញ្ចូលទាំងប្រវត្តិគណនីរបស់អ្នកជាមួយយើង
អ្នកក៏អាចជ្រើសរើសផ្ដាច់ចេញពី Google LLC ឬក្រុមហ៊ុនសម្ព័ន្ធរបស់ Google LLC ដោយជូនដំណឹងដល់ឈ្មួញភាគីទីបី ដែលអ្នកចូលមើលគេហទំព័រឬកម្មវិធីរបស់ឈ្មួញនោះ ថាតើអ្នកមានកម្រងព័ត៌មានទូទាត់តាម Google ដែលអាចប្រើសម្រាប់ការបង់ប្រាក់តាមរយៈគេហទំព័រ ឬកម្មវិធីរបស់ឈ្មួញនោះឬអត់។
ប្រសិនបើអ្នកជ្រើសរើសផ្ដាច់ចេញ នោះជម្រើសរបស់អ្នកនឹងមានប្រសិទ្ធភាពរហូតទាល់តែអ្នកប្រាប់យើងឱ្យផ្លាស់ប្ដូរជម្រើសរបស់អ្នក។
ប្រសិនបើអ្នកមិនចង់ឱ្យយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនអំពីភាពស័ក្ដិសមទទួលបានឥណទានរបស់អ្នករវាង GPC និងក្រុមហ៊ុនសម្ព័ន្ធរបស់ GPC ឬប្រសិនបើអ្នកមិនចង់ឱ្យក្រុមហ៊ុនសម្ព័ន្ធរបស់យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលយើងបានប្រមូល និងបានចែករំលែកជាមួយពួកគេដើម្បីធ្វើទីផ្សារដល់អ្នក ឬប្រសិនបើអ្នកមិនចង់ឱ្យ Google LLC ឬក្រុមហ៊ុនសម្ព័ន្ធរបស់ Google LLC ជូនដំណឹងដល់ឈ្មួញជាភាគីទីបី ដែលអ្នកចូលមើលគេហទំព័រឬកម្មវិធីរបស់ឈ្មួញនោះ ថាតើអ្នកមានកម្រងព័ត៌មានទូទាត់តាម Google ឬអត់ សូមបញ្ជាក់ពីចំណូលចិត្តរបស់អ្នកដោយចូលទៅក្នុងគណនីរបស់អ្នក និងតាមរយៈការចូលទៅកាន់ការកំណត់ឯកជនភាព Google Payments របស់អ្នកដើម្បីធ្វើបច្ចុប្បន្នភាពចំណូលចិត្តឯកជនភាពរបស់អ្នក។
យើងនឹងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយនរណាម្នាក់ដែលនៅខាងក្រៅ GPC ឬជាមួយក្រុមហ៊ុនសម្ព័ន្ធរបស់យើងទេ លើកលែងតែដូចដែលបានពណ៌នានៅក្នុងសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះ ឬគោលការណ៍ឯកជនភាព Google។ Google Payments គឺជាផលិតផលដែលត្រូវបានផ្តល់ជូនដល់ម្ចាស់គណនី Google។ ទិន្នន័យដែលអ្នកផ្តល់ជូន Google LLC សម្រាប់គោលបំណងចុះឈ្មោះគណនី Google មិនទទួលរងប៉ះពាល់ពីបទប្បញ្ញត្តិស្ដីពីការផ្ដាច់ចេញនៅក្នុងសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះទេ។
ការរក្សាព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាព
សម្រាប់ព័ត៌មានបន្ថែមអំពីការអនុវត្តសន្តិសុខរបស់យើង សូមមើលគោលការណ៍ឯកជនភាព Google ចម្បង។
សន្តិសុខនៃកម្រងព័ត៌មានទូទាត់តាម Google របស់អ្នកអាស្រ័យលើការរក្សាពាក្យសម្ងាត់គណនី, កូដ PIN និងព័ត៌មានចូលប្រើប្រាស់ផ្សេងទៀតរបស់អ្នកសម្រាប់សេវាកម្មនេះឱ្យបានសម្ងាត់៖
- ប្រសិនបើអ្នកចែករំលែកព័ត៌មានគណនី Google របស់អ្នកជាមួយភាគីទីបី ពួកគេនឹងមានសិទ្ធិចូលប្រើកម្រងព័ត៌មានទូទាត់តាម Google របស់អ្នក និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
- អ្នកមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងលើសិទ្ធិចូលប្រើប្រាស់ឧបករណ៍ចល័តរបស់អ្នក និងកម្មវិធី Google Payments នៅលើឧបករណ៍របស់អ្នក រួមទាំងការរក្សាពាក្យសម្ងាត់ និង/ឬ កូដ PIN របស់អ្នកជាសម្ងាត់ និងមិនចែករំលែកវាជាមួយនរណាម្នាក់
- អ្នកក៏មានទំនួលខុសត្រូវផងដែរក្នុងការជូនដំណឹងដល់ Google ឬដៃគូពាក់ព័ន្ធ ប្រសិនបើអ្នកជឿថាសន្តិសុខនៃព័ត៌មាននៅក្នុងកម្មវិធី Google Payments ទទួលរងការលុកលុយ
រាល់ព័ត៌មានដែលអ្នកផ្តល់ដោយផ្ទាល់ទៅដល់ឈ្មួញភាគីទីបី គេហទំព័រ ឬកម្មវិធីគឺមិនស្ថិតនៅក្រោមសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះទេ។ យើងមិនទទួលខុសត្រូវចំពោះការអនុវត្តឯកជនភាព ឬការអនុវត្តសន្តិសុខរបស់ឈ្មួញ ឬភាគីទីបីផ្សេងទៀត ដែលអ្នកជ្រើសរើសចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយដោយផ្ទាល់នោះទេ។ យើងលើកទឹកចិត្តឱ្យអ្នកពិនិត្យមើលគោលការណ៍ឯកជនភាពរបស់ភាគីទីបីណាមួយ ដែលអ្នកជ្រើសរើស ដើម្បីចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយផ្ទាល់។
©2024 Google – Google Home លក្ខខណ្ឌប្រើប្រាស់ Google សេចក្ដីជូនដំណឹងអំពីឯកជនភាពពីមុន